highest levels of professionalisms and service
របាយការណ៍របស់លោកប្រធានសំរាប់ឆ្នាំ ២០០៧

"សេវាហិរប្ញាវត្ថុសំរាប់គ្រប់គ្នា"

សហគ្រាសធុនតូច និងមធ្យម មិនគ្រាន់ តែត្រូវការមូលនិធិប៉ុណ្ណោះទេប៉ុន្តែថែម ទាំងត្រូវការនូវអ្វីៗជាច្រើនផ្សេងទៀតផង ដែរដូចជា បច្ចេកទេស វិធីសាស្ត្រគ្រប់គ្រង ធនធានមនុស្ស និង គណនេយ្យ ទីផ្សារ ទំនើប និង ការគ្រប់គ្រងរដ្ឋបាលរបស់ សហគ្រាសផងដែរ។

វាគឺជាមហាកិត្តិយសណាស់សំរាប់រូបខ្ញុំដែលមានឱកាសបង្ហាញនូវរបាយការណ៍
ប្រចាំឆ្នាំ ២០០៧ របស់យើងខ្ញុំជូនដល់ធនាគារជាតិនៃកម្ពុជា ដល់អតិថិជនដ៏
ឧត្តមនិងដល់ម្ចាស់ភាគហ៊ុន និងមិត្តភក្តិនានារបស់យើងខ្ញុំនៅក្នុងវិស័យ ឯកជនទាំងមូលក៏ដូចជានៅក្នុងវិស័យសាធារណៈផងដែរ ហើយជាពិសេស ទៅទៀតនោះជូនទៅដល់ស្ថាប័ននយោបាយ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសង្គម ជាន់ខ្ពស់ទាំងអស់នៃប្រទេសកម្ពុជា។

ឆ្នាំ ២០០៧ គឺជាឆ្នាំនៃការលូតលាស់របស់ធនាគារឯកទេសវិនិយោគទីមួយ
(FISB) លើសពីការព្យាករណ៍ទុករបស់យើងខ្ញុំ និងលើសពីលទ្ធផលដែលយើងខ្ញុំ
ទទួលបានក្នុងឆ្នាំ ២០០៦។

ចំនួនអតិថិជនសរុបនិងកំណើននៅក្នុងផលបត្រ័កម្ចីរបស់យើងខ្ញុំបានកើនឡើង
ជាលំដាប់នៅក្នុងឆ្នាំ ២០០៧។ គុណភាពផលិតផល និងសេវាកម្មរបស់យើងខ្ញុំ មានលក្ខណៈកាន់តែល្អប្រសើរទៅៗជាបន្តបន្ទាប់។ ទុនរបស់ធនាគារឯកទេស
វិនិយោគទីមួយ (FISB) ក៏មានចំនួនកើនឡើងជានិរន្តរពី ៣,៨ លានដុល្លារ
អាមេរិក ទៅដល់ ១២ លានដុល្លារអាមេរិក។ ខ្ញុំបានប្រកាន់ និងអនុវត្តយ៉ាង
ខ្ជាប់ខ្ជួននូវគោលនយោបាយ និងបទបញ្ញត្តិនានារបស់ធនាគារជាតិនៃកម្ពុជា
(NBC)ស្តីពីវិធានការថ្មីៗក្នុងការជួយលុបបំបាត់ភាពក្រីក្រនៅក្នុងប្រទេស។

គោលដៅតែមួយគត់របស់យើងខ្ញុំគឺបំរើផលប្រយោជន៍ជូនអតិថិជនរបស់យើង
ញុំឱ្យបានកាន់តែប្រសើរដើម្បីចូលរួមឱ្យបានពេញលេញ និងយ៉ាងសកម្មនៅក្នុង ដំណើរការអភិវឌ្ឍន៍ជាទូទៅដែលផ្តួចផ្តើម និងសំរបសំរួលដោយរដ្ឋាភិបាល
របស់យើង។

ញុំសូមកើតសរសើរយ៉ាងស្មោះស្មគ្រ័ចំពោះធនាគារពិភពលោកសំរាប់ការ
បោះពុម្ពផ្សាយថ្មី (ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០០៧) ដែលមានចំណងជើងថា “សេវាហិរញ្ញវត្ថុសំរាប់គ្រប់គ្នា” ហើយក្តីស្រមៃផ្ទាល់របស់ខ្ញុំគឺនឹងធ្វើឱ្យ    “ពលរដ្ឋកម្ពុជាគ្រប់រូបមានលទ្ធភាពទទួលបាននូវហិរញ្ញប្បទាន និងការ អភិវឌ្ឍន៍គ្រប់គ្នា”។

ចាប់តាំងពីខែ តុលា ឆ្នាំ ២០០៥ គឺនៅពេលដែលយើងខ្ញុំចាប់ផ្តើមបើក សម្ពោធន៍ធនាគារឯកទេសវិនិយោគទីមួយ (FIRST INVESTMENT SPECIALIZED BANK) មកយើងខ្ញុំបានប្រឹងប្រែងធ្វើការងារដោយ មិនខ្លាចនឿយហត់ក្នុងការបំពេញនូវតម្រូវការផ្នែកហិរញ្ញវត្ថុជូនដល់ ប្រជាពលរដ្ឋជាច្រើននាក់។

Top

ញុំសូមប្តេជ្ញាលើកកំពស់ការអភិវឌ្ឍន៍ប្រកបដោយភាពរឹងមាំ និងនិរន្តរភាពនៃ
សហគ្រាសធុនតូច និង មធ្យម តាមរយៈអភិបាលកិច្ចល្អ ប្រសិទ្ធផល និងវិន័យ
ផ្នែកហិរញ្ញវត្ថុដ៏ល្អ។ នៅក្នុងធនាគារឯកទេស វិនិយោគទីមួយ (FISB)
យើងខ្ញុំបានបង្កើតនូវ “ការិយាល័យពិសេសស្រាវជ្រាវ និងអភិវឌ្ឍសហគ្រាស
ធុនតូចនិងមធ្យម” ដែលមានបេសកកម្មពង្រាងកម្មវិធីនានា ដើម្បីពង្រឹង
សមត្ថភាព និងលទ្ធភាពរបស់សហគ្រាសធុនតូច និងមធ្យម ជាពិសេសនៅ
ក្នុងផ្នែកអភិវឌ្ឍន៍សហគ្រិន (ទុនផ្នែកធនធានមនុស្ស និងសហគ្រិន) ទីផ្សារ
និងការ ផ្សព្វផ្សាយការអភិវឌ្ឍន៍ផលិតផល និងពង្រឹងបច្ចេកវិទ្យា ការផ្តល់ សេវាប្រឹក្សាដល់សហគ្រាសធុនតូច និងមធ្យម។ ការធ្វើបែបនេះ គឺដោយសារ
យើងខ្ញុំ ជ្រាបយ៉ាងច្បាស់ថា សហគ្រាសធុនតូច និងមធ្យមមិនគ្រាន់តែត្រូវការ
មូលនិធិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវការនូវអ្វីៗជាច្រើនផ្សេងទៀត ដូចជា
បច្ចេកទេស និង វិធីសាស្ត្រគ្រប់គ្រងធនធានមនុស្ស និងគណនេយ្យ-ទីផ្សារ ទំនើបក៏ដូចជាការគ្រប់គ្រងរដ្ឋបាលផងដែរ។ គោលបំណងដ៏ចំបងនៃសកម្មភាពរបស់យើងខ្ញុំគឺដើម្បីជំរុញនូវវប្បធម៌
“ប្រឹងប្រែងកែប្រែស្ថានការណ៍” និង “វិធីសាស្ត្រគ្រប់គ្រងថ្មី” ក្នុងចំណោម
បុគ្គលិកនិងនិយោជិតក្នុងសហគ្រាសធុនតូច និងមធ្យម។

ញុំសូមសង្កត់ធ្ងន់ថា កម្មវិធីបែបនេះអាចសម្រេចទៅបានតែតាមរយៈការទទួល យកនិងប្រើប្រាស់ឱ្យបានគ្រប់គ្រាន់នូវគោលគំនិត “បណ្តាញតម្លៃ” និងយុទ្ធ
សាស្ត្រ “សកម្មភាពសមាហរណកម្មហិរញ្ញវត្ថុ និង សេដ្ឋកិច្ចពេញលេញ” ប៉ុណ្ណោះ។

សហគ្រាសធុនតូច និងមធ្យមគឺជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ដែលជួយលើកកំពស់វណ្ណៈកណ្តាលដែលមានសារៈសំខាន់យ៉ាងខ្លាំងសំរាប់ កំណើនសេដ្ឋកិច្ចរបស់ប្រទេស។ ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមសំដែង នូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជានិងជាពិសេសចំពោះឯកឧត្តមអគ្គទេសាភិបាល និងបុគ្គលិកគ្រប់រូបរបស់ ធនាគារជាតិនៃកម្ពុជា។ ប្រសិនបើពុំមានការជួយជ្រោមជ្រែងរបស់អស់លោក - លោកស្រី នោះយើងខ្ញុំនឹងមិនបានទទួលជោគជ័យដូចពេលនេះនោះទេ។

 

សូមទទួលការគោរពដ៏ស្មោះស្មគ្រ័អំពីខ្ញុំ!

អ្នកឧកញ៉ា ហួត វណ្ណថន

(Huot Vanthan)

Top